រឹងមាំរហង់
។
ភស្តុតាងប្រាប់ថា ជីដូនជីតា
ខិតខំសាងសង សស្រាក់សស្រាំ ឥតមានបង្អង់ បង្កើតសំណង់
កក្រើកលោកា
។ខិតខំសាងសង សស្រាក់សស្រាំ ឥតមានបង្អង់ បង្កើតសំណង់
សំណង់នានា បញ្ចេញសោភា ព្រមទាំងអប្សរា រាប់ពាន់ឆ្នាំហើយ នៅតាំងទស្សនា សម្រស់អស្ចារ្យ
ដូចស្រីសួគ៌ា
។
ជាតិខ្មែររឹងប៉ឹង ខេមរាខំប្រឹង ក្រេបយកវិជ្ជា ជួយជាតិមាតុភូមិ ផុតទុក្ខវេទនា ទាំងចាស់ជរា
សុខគ្មានកង្វល់
។
ទោះមានសត្រូវ កសិករធ្វើស្រូវ ផ្តួចផ្តើមផ្តល់ដល់ សមរភូមិមុខ កំចាត់គ្មានសល់ អមិត្តច្របល់
ចង់បានគ្មានព្រួយ
។
ខ្មែរមិនរណប មិនចេះអែបអប ប្រទេសណាមួយ ប្រយុទ្ធតបតល ប្រើនីតិជួយ រួមជាជំនួយ
កំចាត់គ្មានប្រែ
។
សាមគ្គីភាពជាតិ ឥតមានរវាទ រឹងមាំពូកែ គ្មានសត្រូវណា ចង់មកកែប្រែ បេះដូងជាខ្មែរ
រឹងមាំពិតៗ
។
កងទ័ពអង់អាច សំបូរអ្នកប្រាជ្ញ បង្កើតគំនិត ការពារប្រទេស ប្រឆាំងអមិត្ត ដែលចង់មិនគិត
សម្បត្តិខ្មែរក្តី
។
ខេមរៈស្រីប្រុស ទឹកចិត្តស្រួលស្រុស រឹងមាំស្មារតី មាំមួនអង់អាច មិនខ្លាចអ្វីៗ ចេះប្រោសប្រណី
រក្សាមិត្តភាព ។និពន្វដោយ៖ជាប៊ុនហ៊ី
និស្សិតសាកលវិទ្យាល័យអន្តរជាតិឌូវី